Ministry of Culture and Fine Arts

collapse
...
Home / Test sub / ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ រួមជាមួយ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន...

ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ រួមជាមួយ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន...

2021-06-03  Admin

ថ្ងៃពុធ ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ រួមជាមួយ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញបានចុះពិនិត្យ ដំណើរការសាងសង់អាគារស្នាក់នៅរបស់មន្ត្រី ការងារអភិរក្សនៅស្ពានហាលថ្មបាយក្រៀមនៅប្រាសាទធំ ការងារកំណាយស្រាវជា្រវ នៅមុខប្រាសាទប្រាង្គ ដែលកំពុងអនុវត្តន៍ បានទៅពិនិត្យ និងសិក្សាពីស្ថានភាពរបស់ប្រាសាទសំខាន់ៗមួយចំនួនដែលត្រូវធ្វើការអភិរក្សបន្ត មានដូចជាប្រាសាទចិន ប្រាសាទគោកគ្រង ប្រាសាទរាមកេរ្តិ៍ និងប្រាសាទដងទង់ ព្រមទាំងបានត្រួតពិនិត្យមើលការអនុវត្តន៍ការងារបោះបង្គោលព្រំក្នុងតំបន់ការពារក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។


2021-06-03  Admin